សួស្តី! បាទ! ដែលបានចូលមើលមកដល់ទីកន្លែងនេះ។ ប្លុកតាមរកត្រូវបានបង្កើតក្នុងកំឡុងពេលឆ្នាំ ២០១៨ នាវេលា ម៉ោង 11 ទៅ 12 យប់។ ដូចនេះ ខ្ញុំសូមសន្មតថាបង្កើតនៅថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០១៨ តែម្តងទៅ។ ទីនេះ ជាស្ថានីយ៍ចែករំលែកចំណេះដឹងដែលខ្ញុំមានទោះបីតិចតួចឬយ៉ាងណាក្តី.។
ខ្ញុំក៏សង្ឃឹមផងដែរថា រាល់កំហុសឆ្គងនានា លោកអ្នកនឹងអាចអធ្យាស្រ័យ ឬផ្តល់ជាមតិដើម្បីណែនាំដល់ តាមរក ដើម្បីធ្វើការកែតម្រូវ។ ខាងក្រោមនេះ លោកអ្នកអាចផ្ញើរជាមតិមកកាន់ខ្ញុំ ហើយខ្ញុំនឹងរងចាំទទួលគ្រប់ពេលដោយក្ដីរីករាយ។ បើនិយាយដោយចិត្តស្មោះ គឺខ្ញុំចូលចិត្តរាប់អានមិត្ត ហើយក៏ចង់ធ្វើរឿងរ៉ាវល្អៗទាំងឡាយសម្រាប់ប្រទេសជាតិរបស់ខ្ញុំ។
តាមដែលពាក្យបុរាណបានពោលថា "ការកើតមកជាមនុស្សគឺជារឿងមួយដ៏កម្របំផុត"។ ដូចនេះ ខ្ញុំបានកើតជាមនុស្សហើយ ខ្ញុំនឹងយកជីវិតជាមនុស្សមួយនេះ មកបម្រើមនុស្សជាតិ ក៏ដួចជា អ្នកដែលចង់ចេះ ចង់ដឹង និងចង់សិក្សាស្វែងយល់។
ខ្ញុំមិនចូលចិត្តលាក់ មិនចង់លាក់ នូវអ្វីដែលខ្លួនបានដឹងឡើយ ព្រោះថា វាជារឿងឥតប្រយោជន៍។ ការព្យាយាមលាក់ នូវអ្វីដែលខ្លួនធ្លាប់ដឹង ធ្លាប់ចេះ ធ្លាប់យល់ មិនបង្ហាញដល់អ្នកដទៃ ប្រៀបបានទៅនឹងដើមឈើមួយដើម ដែលមិនផ្ដល់ម្លប់សូម្បីតែបន្តិចសោះឡើយ។

0 comments so far,add yours
Post a Comment