អត្ថបទថ្មីៗ

ads

គ្រាន់តែ​ឃើញ​ចំណងជើង លោកអ្នក​ប្រហែល​គិតថា៖ បើងាយ​ដូចនិយាយ​មែន? គេឈប់ធ្វើការងារ ជួញដូរ​​អស់ហើយ! កុំចេះតែ​និយាយ​ គ្មាន​ភស្តុតាងណា៎!

វាជាការពិត ដែល​ទឹក​ប្រាក់ 10,000 ដុល្លារ មិនមែន​ងាយ​រក​នោះទេ តែ​វា​​ប្រាកដ​ដែរ​ថា Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ​បាន​ ដោយ​គ្មាន​ស្ទាក់​ស្ទើរ ។Google Adsense ជា​សេវាកម្ម​មួយ​របស់​ក្រុម​ហ៊ុន Google ដែល​លោក​អ្នក​អាច​ចុះ​ឈ្មោះ ​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ ​(Publishers) ឲ្យ Google បាន ។

តើ​អ្នក​ឆ្ងល់ទេថា Google បាន​លុយ​មកពី​ណា ទើប​អាច​ផ្តល់​ជូន​លោកអ្នក​បាន? ងាយយល់ទេ!Google ជាឈ្មួញ​កណ្តាល​ម្នាក់ ដែល​ទទួល​លុយ​ពី អ្នក​ចង់​ផ្សព្វផ្សាយ​ទំនិញ ឬសេវា​របស់​ខ្លួន ដោយ​ប្រើប្រាស់​សេវា Google Adword។បន្ទាប់មក Google នឹង​បញ្ជូនការ​ផ្សព្វផ្សាយ​ទាំងនោះ ទៅតាមអ្នក​ដែល​មាន Blog, គេហទំព័រ,Youtube Channel,កម្មវិធី​ទូរសព្ទដៃទាំងឡាយដែល​បាន​ចុះឈ្មោះជាមួយសេវាGoogle Adsense 

ក. រកលុយ​តាមរយៈ​ការ​សរសេរ​ Blog



ការសរសេរ​អត្ថបទ បច្ចេកទេស និងគន្លឹះ​ណាមួយ ជាការពេញ​និយម​មួយបែប សម្រាប់​អ្នក​ដែល​អាច​រក​លុយ​ពី Google Adsense បាន​ ។ លោកអ្នក​គ្រាន់តែ​ជ្រើសរើស​ ប្រធាន​បទ​ជាក់លាក់​ណាមួយ លើក​យក​មកសរសេរ​ចែករំលែក​ទៅ​កាន់​អ្នក​ដទៃ នោះ​លោកអ្នក​នឹង​ទទួល​បាន​លុយ​ពី Google Adsene ទៅហើយ!

ខ. រកលុយ​ពី Youtube


សម្រាប់លោកអ្នក​ដែល​មាន​ជំនាញ​ក្នុងការ​បង្កើត​វីដេអូ ក្នុងគោលបំណង​ចែក​រំលែក​តាម​រយៈ​គេហទំព័រ Youtube ក៏​អាច​រក​ប្រាក់​គ្រាន់បើ​ផងដែរ ។ ប្រភេទ​វីដេអូ​ទាំងនេះ ត្រូវ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​លោកអ្នក ឬ​ត្រូវ​បាន​បង្កើត​ដោយ​ខ្លួន​អ្នក ។ ការ​ចម្លង​យក​វីដេអូ ពី Youtube Channel ដទៃ ឬ​ចម្លង​ចេញ​ពី​ឌីស CD/DVD នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ចូល​ក្នុង Youtube ឡើយ (បើទោះជាដាក់បាន ក៏មិន​បាន​យូរ​អង្វែងដែរ) ។ លោកអ្នក​អាច​​ចុះឈ្មោះ Youtube Channel ដែល​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ និង​ទស្សនា​ច្រើន នឹង​មាន​ឱកាស​ទទួល​បាន​ប្រាក់​ច្រើន ទៅតាមនោះដែរ ។

គ. រកលុយពីកម្មវិធី​ទូរសព្ទដៃ

ការនិយម​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត ទូទាំង​សកលលោក ពី​ការ​ប្រើប្រាស់​កុំព្យូទ័រ​លើតុ មក​ជា​កុំព្យូទ័រ​យួរដៃ រហូត​មកដល់​បច្ចុប្បន្ន​នេះ ទូរស័ព្ទ​ឆ្លាតវៃ – SmartPhone ក្លាយជា​ឧបករណ៍​ពេញ​និយម​ជំនាន់​ក្រោយគេ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់ ទាំងចាស់ ទាំង​ក្មេង ។ ពី​មួយជំនាន់​ទៅ​មួយជំនាន់​ទូរសព្ទ​ឆ្លាតវៃ បាន​អភិវឌ្ឍ​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ទាំងនោះ ។ ហេតុនេះ​ហើយ​បានជា កម្មវិធី​លើ​ទូរសព្ទដៃដែល​អាច​ជួយ​សម្រួល​ការងារ​ពួកគេ​ បាន​ក្លាយជា​ចំណុច​មួយ ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណេត​​ប្រាថ្នា​ចង់បាន ។ លោកអ្នក​អាច​ប្រើប្រាស់សេវា Google AdMob ដែល​ជា​សេវា​របស់​ក្រុម​ហ៊ុន Google ផងដែរ ក្នុងការ​ដាក់​បង្ហាញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ទាំងនោះ ។

ធ្វើម៉េច​ទើប​រក​បាន ដល់​រាប់​ម៉ឺន?

ក្រុមហ៊ុន Google នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ទឺកប្រាក់​​​ ទៅតាម​វិធី​ និង​គោលការណ៍​ដែល​ពួកគេ​បាន​កំណត់ ។ អ្វីដែល​លោកអ្នក​ត្រូវ​គិត​ជំហាន​ដំបូងគេ មុននឹង​ចាប់ផ្តើម​ចង់​បាន​ប្រាក់​ពី Google Adsense នោះគឺ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ចំនួន​អ្នក​ចូល​មើល និង​ប្រើប្រាស់​ជាប្រចាំ (Blog ឬ​គេហទំព័​រ, Youtube Channel និង​កម្មវិធី​ទូរសព្ទ​ដៃ) ។ ល្គឺកណា ចំនួន​អ្នក​មើល និង​ប្រើប្រាស់​កាន់​តែ​ច្រើន លោកអ្នក​ក៏អាច​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​ផងដែរ ។

ឧទាហរណ៍៖ លោកអ្នក​មាន​ Blog មួយ​ដែល​និយាយពី​​ដំណើរការ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដែល​អមជាមួយ​រូបភាព ពេល​អាន និង​មើល​ហើយ​ពិត​ជា​គួរឲ្យ​ចង់​ទៅ​លេង​ទីនោះ ។ ទន្ទឹម​គ្នានោះ លោកអ្នក​បាន​បង្កើត Youtube Channel ដែល​លោកអ្នក​នឹង​ Upload វីដេអូ​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​នីមួយៗ ឬ​បង្ហាញ​ពី​វប្បធម៌​ប្រចាំ​តំបន់​ជាដើម ។ បន្ថែម​លើនេះ លោកអ្នក​ក៏អាច​បង្កើត​ជា​កម្មវិធី​ទូរសព្ទ​ដៃ ដែល​អាច​ឲ្យ​អ្នក​អាន​របស់​អ្នក អាច​ងាយស្រួល​អាន​អត្ថបទ លើ​ទូរសព្ទ​ដៃ របស់​ពួកគេ ផងដែរ ។
សរុបមកវិញ បើ​លោកអ្នក​មាន​ចំនួន​អ្នក​ចូល​មើល Blog ជា​ប្រចាំ 500,000 នាក់ ​- មើល​វីដេអូ​តាម Youtube Channel ចំនួន​ 700,000 ដង និង​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ ជាង 5,000,000 នាក់ នោះ​លោកអ្នក​នឹង​ទទួល​បាន​ប្រាក់​ច្រើនជាង 10,000 ដុល្លារ​ទៀតផង ពី Google Adsense និង​សេវា​​រកលុយ​ដទៃ​ទៀត ។

សេចក្តីសន្និដ្ឋាន
វិធី​ទាំង​បី ខាងលើនេះ អាច​ឲ្យ​លោកអ្នក​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់ រហូតដល់​ម៉ឺន ឬលើសពី​នេះទៀត អាស្រ័យលើ​ការ​ព្យាយាម និង​បច្ចេកទេស​សិក្សា​ស្វែងយល់​របស់​លោកអ្នក ជាមួយ Google Adsense ។ ចំនួន​អ្នក​ដែល​អាច​រក​ប្រាក់​ចំណូល​ពី Google Adsense មាន​ច្រើនលើសលុប តែ​លោកអ្នក​មិនទាន់​បាត់​បង់​ឱកាស​ឡើយ ។ សូម​ចំណាំថា ប្រសិន​បើ​លោកអ្នក​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស ឬ​អាចជួយ​សម្រួល​ការ​ងារ​របស់​ពួកគេបាន លោកអ្នក​នឹង​អាច​រក​ប្រាក់​ ដោយ​គ្មាន​ដែន​កំណត់ ។

របៀបរកលុយ Free ដែលគេល្បីនាពេលបច្ចុប្បន្ននេះ

ស្វាគមន៏នៃការចូលមកកាន់ទំព័រ របៀបរកលុយ Free​  ។ ជាការពិតណាស់អ្នកទាំងអស់គ្នាបា្រកដជាចង់ដឹង​ហើយថា តើយើងនឹងរកលុយដោយរបៀបណា ? ហើយការរកលុយតាម Facebook, Youtube, Google នេះមិនមែនមានតែ វិធី១ ទេ គឺមានច្រើនវិធីណាស់ រាប់ មិនអស់ ដូច្នេះហើយទើបយើង អាចរកប្រាក់ចំនូលបាន រាប់រយ រាប់ពាន់ដុល្លា ក្នុង១ខែៗ  ទៅតាមលទ្ធភាពបុគ្គលម្នាក់ៗ ដោយពុំមានចំណាយដើមទុន សូម្បីតែ មួយសេនដុល្លា ។

១, របៀបរកលុយតាម Facebook

ប្រហែលជាអ្នកធ្លាប់ដឹង ធ្លាប់ឮ ហើយអ្នកខ្លះទៀតធ្លាប់ឃើញផង ដែលគ្រាន់តែលេង Chat, Comment and Like ក៏បានលុយដែរ ។

២,​ របៀបរកលុយតាម Youtube

អ្នកប្រាកដជាស្គាល់ Youtube ហើយមែនទេ អ្វីដែលជាទំលាប់ដែលអ្នកបានធ្វើកន្លងមកគឺ មើលវីដេអូ ចំរៀង ភាពយន្ត កំប្លែង ពត៌មាន ប៉ុន្តែអ្នកមានដែលគិតទេថា ម្ចាស់វីដេអូ ទាំងនេះបានប្រាក់ប៉ុន្មាន ក្នុងមួយខែៗ ពី Youtube ។ ដូច្នេះនិយាយសរុបមក ប្រសិនបើអ្នកមាន វីដេអូល្អៗ ហើយបង្ហោះចូល Youtube អ្នកនឹងទទួលបានប្រាក់ ដែលមិននឹកស្មានដល់ ។

៣, របៀបរកលុយតាម Google Adsense

ជាទូទៅដើម្បីរកលុយជាមួយ Google Adsense​ បានលុះត្រាតែអ្នកមាន វែបសាយ សិន ហើយអ្នកយកពាណិជ្ជកម្មផ្សេងៗ មកដាក់ពីលើ វែបសាយ របស់អ្នក រួចនៅពេលដែលអ្នកទស្សនា ចុចលើពាណិជ្ជកម្មនោះ អ្នកនឹងទទួលបានលុយពី
Google Adsense ។

៤, របៀបរកលុយតាម CPA ( Cost Per Action )

CPA មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយក៏ដោយ នោះយើងនឹង ទទួលបានលុយ ។

៥, របៀបរកលុយតាម PPC ( Pay Per Click )

PPC មានន័យថា ប្រសិនបើមានអ្នកទស្សនាចូលមើល វែបសាយយើង ហើយគេធើ្វសកម្មភាពណាមួយដោយ Click នោះយើងនឹង ទទួលបានលុយ ។

៦, របៀបរកលុយតាម PPV ( Pay Per View )

PPV មានន័យថា ប្រសិនបើយើងមានវីដេអូល្អៗច្រើន ហើយ​ Upload ចូលទៅក្នុង Youtube ហើយមានអ្នកទស្សនា ចូលមើលច្រើន នោះយើងនឹង ទទួលបានលុយ ។
អាមេរិក៖ ក្រុមហ៊ុន​វីដេអូ​យក្ស YouTube បានចាប់ផ្ដើម​អនុវត្តន៍​នូវ​គោលការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រឹង​បន្តឹង​ទៅលើ​ការត្រួតពិនិត្យ​វីដេអូ ដែល​គោលការណ៍​ថ្មី​នេះ អាចធ្វើឱ្យ​អ្នកបង្កើត​វីដេអូ​រកលុយ​តាមរយៈ YouTube អាច​ធ្លាក់​ចំណូល ជាពិសេស​គឺ​សម្រាប់ YouTube Channels ល្បីៗតែម្ដង។




យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមហ៊ុន YouTube បានចាប់ផ្ដើម​អនុវត្តន៍​គោលការណ៍​ថ្មី ដោយ​ប្រើប្រាស់​មនុស្ស​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​វីដេអូ ហើយ​បើ​ត្រឹមត្រូវ​ទៅតាម​លក្ខ​ណៈហើយ​នោះ ទើប​ក្រុមហ៊ុន YouTube អនុញ្ញាតិ​ឱ្យចេញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

នៅក្នុង​គោល​ការ​ថ្មី​នេះ​ផងដែរ បណ្ដា​ក្រុមហ៊ុន​ផ្សព្វផ្សាយផ្សេងៗ មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​របស់ខ្លួន​នៅលើ​វីដេអូ​ទាំងឡាយណា​ដែលមាន​សញ្ញា Google Preferred ព្រោះ​រាល់​វីដេអូ​ដែលមាន​សញ្ញា​នេះ គឺ​សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ និង​បំពេញ​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​របស់ YouTube។
ក្រុមហ៊ុន YouTube បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ផងដែរ​ថា ការត្រួតពិនិត្យ​ទៅលើ YouTube Channels ដើម្បី​ដាក់ចេញ​នូវ​សញ្ញា Google Preferred និង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​សម្រាប់ Channels ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​ក្រៅពី​សហរដ្ឋអាមេរិក នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា។
ពីដំបូង​ឡើយ ដើម្បី​បង្កើត YouTube Channels រកលុយ​បាន​ជាមួយនឹង YouTube Partner Program (YPP) ពួកគេ​ចាំបាច់​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់​ជាង 10,000 views ប៉ុន្តែ​សម្រាប់​គោលការណ៍​ថ្មី គឺ​ត្រូវមាន​អ្នក Subscribers ទៅលើ Channels 1,000នាក់ និង​ត្រូវមាន​អ្នក Views វីដេអូ​រហូតដល់ 4,000ម៉ោង ក្នុង​រយៈពេល 12ខែ​ចុងក្រោយ បើ​មិន​គ្រប់​លក្ខខណ្ឌ​នេះ​ទេ នោះ​មិនអាច​យក​រកលុយ​បានឡើយ។
គោលការណ៍ និង​លក្ខខណ្ឌ​ថ្មី​នេះហើយ ដែល​ធ្វើឱ្យ​អ្នករក​លុយ​តាម​បណ្ដាញ YouTube អាច​នឹង​ធ្លាក់​ចំណូល ឬ​អាច​បាត់បង់​ចំណូល​តែម្ដង ហើយ​ការចេញ​គោលការណ៍​ថ្មី​នេះ​ផងដែរ គឺ​ក្រោយពេល​កើតមាន​រឿងអាស្រូវ​ស្ដេច​រកលុយ YouTube ដែលមាន​ឈ្មោះថា Logan Paul ដែល​បាន​បង្ហោះ​រូបភាព​ជនរងគ្រោះ​ដោយ​អំពើ​អត្តឃាត​ក្នុង​វីដេអូ​របស់លោក ជាហេតុ​នាំឱ្យមាន​ការផ្ទុះ​កំហឹង​ពី​សាធារណជន៕

វិធីសាស្ត្រ​​​​​ជួយ​បង្កើន​ប្រាក់​ចំណូល​​​ទាំង​ ៧ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បានដឹង
អ្នក​មាន​យល់​ថា នៅ​ពេល​ដែល​ពួកគេ​មាន​សេរីភាព​ហិរញ្ញវត្ថុ (មាន​លុយ​ចាយ​គ្រប់គ្រាន់​) ពួកគេ​អាច​ទិញ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន​លើកលែង​តែ​​ចំណុច​មួយ​ចំនួន​ដូច​ជា អាយុជីវិត កិត្តិយស ចំណេះដឹង​ ជា​ដើម​ដែល​ពួកគេ​មិនអាច​ទិញ​បាន​ភ្លាមៗ។ សម្រាប់​អ្នក​ក្រ​វិញ ស្តាប់​ទៅ​កាន់តែ​មិន​ពីរោះ​ស្តាប់​ទៅ​ទៀត ត្បិតអី​ខ្លួន​មិន​​មាន​លុយ​គ្រប់គ្រាន់​ទិញ​អ្វីៗ​ដូច​អ្នក​​មាន​បាន។ ដូចនេះ​ហើយ ទើប​គេ​និយាយ​ថា មាន​សេរីភាព​ហិរញ្ញវត្ថុ​​គឺ​ជា​រឿង​ល្អ​បំផុត។ យ៉ាងណាមិញ បើ​លោក​អ្នក​មិន​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់ ខ្វះ​មុខ​ខ្វះ​ក្រោយ សាក​ល្បង​អនុវត្ត​​វិធីសាស្ត្រ​ទាំង​ ៧ ខាងក្រោម​នេះ ថា​តើ​អាច​ផ្តល់​ពន្លឺ​ដល់​លោក​អ្នក​បាន​ក្នុង​កម្រិត​ណា? ​​​

១) បង្កើត​គម្រោង​
ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​មាន​បាន​ ក៏​​ជា​ជីវិត​​មួយ​ដែល​​ពោរពេញ​ទៅ​ដោយ​​​គម្រោង​​ជាក់លាក់​ផង​ដែរ។ នៅ​ពេល​ដែល​​លោកអ្នក​មាន​គម្រោង​មួយ​សម្រាប់​បង្ហាញ​ផ្លូវ​​ពី​អ្វី​ដែល​​លោក​អ្នក​ត្រូវ​អនុវត្ត​នេះ​នឹង​រក្សា​សកម្មភាព​បំពេញ​កិច្ចការ​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក​​ និង ​ធ្វើ​ឲ្យ​​លោក​អ្នក​មាន​អារម្មណ៍​ថា ជីវិត​របស់​លោក​អ្នក​កំពុង​បោះ​ជំហាន​ទៅ​មុខ​ជា​លំដាប់។ សូម​គិត​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ ហើយ​កត់ត្រា​ទុក បន្ទាប់​មក​​ត្រូវ​អនុវត្ត​​ឲ្យ​អស់​ពី​លទ្ធភាព​សំដៅ​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ ទើប​​គម្រោង​ជីវិត​របស់​អ្នក​ទទួល​បាន​​ជោគជ័យ។ ​​​
២)​ ដាក់​ការងារ​សំខាន់​ជា​អាទិភាព
ជា​រឿង​សាមញ្ញ​មួយ​ដែល​លោកអ្នក​​គួរ​ដឹង​នៅ​ពេល​នេះ​នោះ​គឺ​ថា បើ​លោក​អ្នក​បាន​អនុវត្ត​ការងារ​​របស់​ខ្លួន​បាន​២០% ជោគជ័យ​របស់​លោក​អ្នក​​ទទួល​បាន ៨០% រួច​ទៅ​ហើយ​។ តែ​សូម​ចាំ​ថា រូបមន្ត​នេះ​នឹង​​មាន​ប្រសិទ្ធភាព​លុះត្រា​តែ​លោក​អ្នក​​ជ្រើសរើស​ការងារ​ណាមួយ​មក​អនុវត្ត​​ដែល​​លោក​អ្នក​គិត​ថា ​ការងារ​​​នោះ​ គឺ​ជា​ការងារ​អាទិភាព​​លើ​ការងារ​ទាំង​អស់​ដែល​អាច​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​បាន។ ហេតុដូច្នេះ​ សូក​កំណត់ និង​ផ្តោត​ទៅ​លើ​​​គម្រោង​ការងារ​​ណាមួយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​ បើ​មិន​ដូច្នេះ​ទេ គោលដៅ​របស់​អ្នក​ច្បាស់​ជា​នៅ​ឆ្ងាយ​ជាក់ជា​មិន​ខាន។
៣) ព្យាយាម​​ធ្វើ​អ្វី​ដែល​ថ្មី
ជា​ការពិត ការងារ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​លោក​អ្នក​ចំណាយ​ពេល​​អស់​រាប់​សិប​ឆ្នាំ ខាត​ទាំង​​ទាំង​ប្រាក់ ខាត​ទាំង​កម្លាំង​ទី​បំផុត​ក្លាយ​ជា​រឿង​មួយ​មិន​សូវ​កាក់កប ឬ ឥតប្រយោជន៍​តែម្តង។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ចម្លើយ​នោះ​គឺ​ដោយសារ​លោក​អ្នក​មិន​គិតគូរ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ការងារ​​នេះ​បាន​គ្រប់​ជ្រុងជ្រោយ​ វាយតម្លៃ​ខុស​ ហើយ​លទ្ធផល​បាន​ត្រឹមតែ​ខកចិត្ត មិន​បាន​អ្វី​ធ្វើ​ជា​ដុំកំភួន។ ត្រង់​នេះ​ហើយ ដែល​លោកអ្នក​​ត្រូវ​បង្កើត​គម្រោង​ថ្មី​មួយ​ឡើង​វិញ ដែល​គិត​ថា នឹង​នាំ​មក​នូវ​ប្រាក់ចំណូល​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។
យ៉ាងណាមិញ លោកអ្នក​ប្រហែល​ជា​ភ័យខ្លាច​នឹង​កិច្ចការ​ថ្មី​នេះ​ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ តែ​សូម​ចាំ​ថា​ ដរាបណា​លោក​អ្នក​បាន​យល់​ពី​អត្ថប្រយោជន៍​ការងារ​ថ្មី​បាន​កាន់តែ​ច្បាស់ និង​ស្គាល់​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បរាជ័យ​​លើ​​គម្រោង​ការងារ​មុនៗ នោះ​លោកអ្នក​នឹង​មាន​ហុងស៊ុយ​ល្អ​​លើ​ការងារ​ថ្មី​នេះ​ជា​មិន​ខាន។​​​
៤) និយាយ​ពាក្យ “ទេ”
ពេលវេលា​របស់​លោកអ្នក​មាន​​តម្លៃ​ខ្លះ​ណាស់ ហេតុដូច្នេះ​ហើយ​លោកអ្នក​គួរតែ​ធ្វើ​អ្វី​ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​លោកអ្នក​ផង​ដែរ។ អ្វី​ដែល​ត្រូវ​និយាយ​​នៅ​ទី​នេះ​គឺ​ថា​​ ការ​ដាក់​គម្រោង​ការងារ​ច្រើន​ពេក​ ​វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​មាន​អារម្មណ៍​តានតឹង ឬ បាត់បង់​ឱកាស​​ជា​ច្រើន​​​ដែល​កើត​មាន​ចំពោះ​មុខ។
ម៉្លោះហើយ​ លោក​អ្នក​ត្រូវ​​ពង្រឹង​ខ្លួន​ឯង​​ឆ្លើយតប​ទៅ​នឹង​ឱកាស​ ឬ ការ​ផ្លាស់ប្ដូរ​នានា​ដែល​​ផុស​ចេញ​ឡើង​ដោយ​និយាយ​ថា តើ​ឱកាស​នេះ​នឹង​ធ្វើ​ឲ្យ​លោក​​អ្នក​​​​​កាក់កប​ជាង​មុន​ឬ យ៉ាងណា? បើ​ចម្លើយ​​ថា “ទេ” លោក​អ្នក​គួរ​ដើរ​ចេញ​ឲ្យ​​ឆ្ងាយ​ពី​វា​ឲ្យ​ហើយ​ទៅ ពោល​ការងារ​ណា​​ដែល​មាន​ប្រយោជន៍ ត្រូវ​យក​មក​អនុវត្ត រីឯ​ការងារ​ណា​ដែល​គ្មាន​ប្រយោជន៍​​កុំ​យក​ខ្លួន​បៀត​អី។ ​
​៥) រាប់​អាន​​បុគ្គល​ជោគជ័យ​ឲ្យ​បាន​ច្រើន
គន្លឹះ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ជោគជ័យ​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ គឺ​នៅ​ពេល​ដែល​លោកអ្នក​បាន​រាប់អាន​​បុគ្គល​ជោគជ័យ​កាន់តែ​ច្រើន​ដែរ ត្បិតអី​បុគ្គល​ជោគជ័យ​មាន​គន្លឹះ​ជា​ច្រើន​ដែល​អាច​ជួយ​បង្ហាញ​ផ្លូវ និង​ផ្តល់​ជា​ពន្លឺ​ដល់​លោក​អ្នក​​ពី​វិធីសាស្ត្រ​ក្លាយ​ជា​អ្នក​ជោគជ័យ​នេះ​ឯង។ លើស​ពី​នេះ​ទៅ​ទៀត សម្ព័ន្ធភាព​​យ៉ាង​ស្អិតល្មួត​របស់​លោក​អ្នក​ជា​មួយ​បុគ្គល​ទាំង​នេះ នឹង​ផ្តល់​ជា​គំរូ​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ខិតខំ​ប្រឹងប្រែង​​​កាន់តែ​​ខ្លាំង​ឡើង​លើ​គោលដៅ​ដែល​លោកអ្នក​ចង់​​ទៅ​​ទៀត​ផង។
៦) មាន​ភាព​ជា​អ្នកដឹកនាំ
កូនសោ​ដ៏​សំខាន់​ដើម្បី​ជោគជ័យ​នៅ​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​​របស់​លោក​អ្នក នោះ​​គឺ​​ការ​ប្រើប្រាស់​​សមត្ថភាព​របស់​លោក​អ្នក​លោត​ហក់​ទៅ​ចាប់​​យក​ឱកាស​នានា​​មុន​មនុស្ស​ឯទៀត។ ហេតុដូច្នេះ លោកអ្នក​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​ឆ្ងាយ និង ដោយ​ការ​យកចិត្ត​ទុកដាក់​បំផុត​ថា តើ​មាន​ផ្លូវ​ណា​ខ្លះ​ធ្វើ​ឲ្យ​លោកអ្នក​ជោគជ័យ​កាន់តែ​ច្រើន? ម្យ៉ាង​វិញ​ទៀត លោកអ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ស្វែង​រក​ច្រក​ផ្លូវ​នានា​ដែល​ធ្វើ​ឲ្យ​លោកអ្នក​​អាច​នៅ​កៀកកើយ​ទៅ​នឹង​ពិភពលោក​ដ៏​រស់រវើក​នេះ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​។
លោកអ្នក​មិនមែន​ជា​មនុស្ស​ម្នាក់​ដែល​អង្គុយ​ចាំតែ​ស្តាប់​គេ​នោះ​ឡើយ ពោល​គឺ​ត្រូវ​មាន​គោលជំហរ​ខ្លួន​ឯង ​​បដិសេធន៍​ទស្សនៈ​​មួយ​ចំនួន​ដែល​មិន​សម​ហេតុផល និង មាន​ទំនុកចិត្ត​​ខ្លួន​ឯង ហើយ​ឈរ​នៅ​ជ្រុង​​ម្ខាង​មួយ​ពី​មនុស្ស​ឯទៀត​ទើប​ជា​ការ​ប្រសើរ។
៧) ​ស្វែង​យល់​ពី​​តម្លៃ​នៃ​ពេលវេលា​
ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងដើម ពេលវេលា​គឺ​ជា​មាសប្រាក់។ មានន័យ​ថា បើ​លោកអ្នក​ប្រើប្រាស់​ពេលវេលា​​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​លើ​គោលដៅ​របស់​អ្នក​ទៅ​តាម​នោះ​ដែរ​។ សូម​ចាំ​ថា ទោះបី​ជា​អ្នក​រក​ប្រាក់​ចំណូល​តិច ឬ ច្រើន អ្នក​មាន​ ឬ អ្នក​ក្រ​នោះ​ទេ គឺ​មាន​ពេលវេលា​ ២៤ ម៉ោង​ដូចគ្នា។
ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​លោកអ្នក​​​​ត្រូវ​ផ្ដោត​លើ​ប្រភព​ថាមពល​ដែល​ធ្វើ​ឲ្យ​លោកអ្នក​កាក់កប​​កាន់តែ​ច្រើន និង ជៀសវាង​ការ​ចំណាយ​ពេល​វេលា​​ទាំង​នេះ​ទៅ​លើ​​កិច្ចការ​ដែល​ឥតប្រយោជន៍​មួយ​ចំនួន​ដែល​​នាំ​ទៅ​រក​ការ​ខាតបង់​​។
សរសេរដោយ លោក ឈួន ចរិយា​
ព្យាយាមធ្វើការ យកចិត្តទុកដាក់លើគោលដៅ និងចែករំលែកទៅសហគមន៍របស់អ្នកវិញពេលអ្នកបានជោគជ័យក្នុងជីវិត។ ប៉ុន្តែអ្នកត្រូវការមេរៀនទាំង៤នេះដើម្បីជោគជ័យ៖




១/ ជោគជ័យធំធេងត្រូវការពេលវេលា
ក្នុងអាជីពអ្វីក៏ដោយ ការឡើងទៅឱ្យដល់កម្រិតកំពូលមិនអាចធ្វើបានភ្លាមៗទេ។ អ្នកត្រូវការព្យាយាម និងការអត់ធ្មត់។ អ្នកត្រូវតែរៀនបរាជ័យដើម្បីជោគជ័យនិងរក្សាការតស៊ូបើអ្នកចង់បានជោគជ័យក្នុងកិច្ចការអ្វីមួយ។


២/ អ្នកត្រូវចាប់ផ្តើមពីតូចទៅធំ
ជារឿងដែលពិបាកទៅរួចណាស់ដែលអ្នកនឹងទទួលបានជោគជ័យខាងហិរញ្ញវត្ថុភ្លាមៗនៅពេលចាប់ផ្តើម។ ការចាប់ផ្តើមពីតូចទៅ និងព្យាយាមឡើងបន្តិចម្តងៗជាមធ្យោបាយដែលមានភាពប្រាកដប្រជាបំផុត។ អ្នកនឹងមិនអាចទទួលបានផលចំណេញភ្លាមៗបានទេ ដូច្នេះជារឿងល្អដែលអ្នកត្រូវសាកល្បងយុទ្ធសាស្រ្តផ្សេងៗនៅពេលចាប់ផ្តើមដើម្បីរកមើលវិធីណាដែលល្អបំផុតសម្រាប់អ្នក។

៣/ កុំព្យាយាមយកតម្រាប់តាមជោគជ័យនរណាម្នាក់
ស្វែងរកកម្លាំងចិត្តពីមនុស្សជោគជ័យក្នុងវិស័យរបស់អ្នក ហើយព្យាយាមបង្កើតយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែអ្នកមិនត្រូវធ្វើតាមគំរូជោគជ័យរបស់អ្នកដទៃទាំងស្រុងទេ អ្នកត្រូវប្រាកដក្នុងចិត្តថាអ្នកមានទស្សនវិស័យផ្ទាល់ខ្លួនច្បាស់លាស់ដែលត្រូវដើរតាម ហើយត្រូវតែផ្តោតលើផ្លូវរបស់អ្នកជានិច្ច។

៤/ ធ្វើជាគំរូក្នុងសហគមន៍របស់អ្នក
ការព្យាយាមនិងផ្តោតលើគោលដៅរបស់អ្នកជារឿងសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់ដូចគ្នាគឺការចែករំលែកទៅក្នុងសហគមន៍របស់អ្នកវិញ។ មានសេដ្ឋីច្រើនណាស់ដែលព្យាយាមរក្សាអាថ៌កំបាំងនៃផ្លូវនាំទៅរកការមានបាន ប៉ុន្តែអ្នកមានពិតប្រាកដគឺជាមនុស្សដែលចេះចែករំលែកទាំងធនធាននិងបទពិសោធន៍ជីវិតដល់អ្នកដែលចង់ចេះចង់ដឹង។


ស្របពេលដែលប្រទេសកំពុងអភិវឌ្ឍន៍ មានវិស័យច្រើនណាស់ដែលត្រូវការធនធាន ជាពិសេសគឺជំនាញ បច្ចេវិទ្យាដើម្បីកសាងប្រព័ន្ធសិក្សា ក៏ដូចជាបង្កើតនៅកម្មវិធីថ្មីដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងតែម្ដង ។
តើខណៈពេលដែលសិស្សនិស្សិតដែលទើបបញ្ចប់វិទ្យាល័យរួចមក ហើយកំពុងបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យ តើមុខរបរអ្វីខ្លះដែលអាចរកចំណូល​ដែលមិនពឹងទៅលុយអ្នកផ្ទះទាំងស្រុងនោះ ហើយខាងក្រោមនេះគឺជា របរបន្ដិចបន្ទួចអាចជួយអ្នកបាន មិនថាអ្នករៀនជំនាញអាយ ធី ឬ ជំនាញអ្វីផ្សេងទៀតនោះទេ អោយតែអ្នកមានសម្ថតភាព គឺអាចរកចំណូលបានដូចគ្នា ។

១. Facebook Page
Facebook Page នេះដែរ គឺនិយាយដល់ Page ដែលអាចប្រើប្រាស់បានដូចជា Facebook អញ្ចឹងដែរ គ្រាន់តែមានលក្ខណៈស្មុកស្មាញជាង Facebook បន្ដិច ព្រោះគេបង្កើតឡើងមកសម្រាប់អោយបណ្ដាប្រជាជនដែលមានបំណងចង់បង្ហាញនៅផលិតផល សេវាកម្ម ឬ ក៏ព័ត៌មានផ្ទាល់ខ្លួន ទៅអោយអ្នកដ៏ទៃដឹងបានកាន់តែច្រើន តាមរយៈការ Like page បានច្រើន និង Boost Page ជាដើម ។
សម្រាប់ Facebook Page នៅក្នុងប្រទេសយើងសព្វថ្ងៃគេឃើញមានច្រើនណាស់ ជាពិសេសគឺទាក់ទងខាងផ្នែកកំសាន្ដ លក់ទំនិញ បណ្ដាញព័ត៌មានផ្សេងៗ ជាដើម ដែលត្រូវបានគេផុសរាល់ថ្ងៃ ។
ទោះបីវាមានច្រើនក៏ពិតមែន តែមានចំណុចខ្លះ អ្នកដែលមាន Facebook Page មិនបានដឹងអស់នោះទេ ដូច្នេះហើយប្រសិនបើអ្នកចេះច្រើន អ្នកអាចរកចំណូលតាមនេះបាន ព្រោះបច្ចុប្បន្នមានម្ចាស់អាជីវកម្មមួយចំនួនកំពុងត្រូវការអ្នកគ្រប់គ្រង់ Page របស់គាត់ ។
២. របរអនឡាញ
សម្រាប់របរមួយនេះវិញ មិនត្រឹមតែអ្នករៀនអាយធីទើបអាចធ្វើបាន និស្សិតរៀនជំនាញផ្សេងទៀតក៏បានដែរ ព្រោះយើងអាចនិយាយបានថាជាឈ្មួញកណ្ដាលសម្រាប់លក់ផលិតបន្ដ ដើម្បីបានកំមីស្យុង បន្ថែមពីលើផលិតផល ឬ សេវាកម្មនោះ ។
ដូច្នោះហើយ ប្រសិនបើអ្នកទំនេរពីការរៀនសូត្រ អ្នកអាចគិតមើលថាតើអាចលក់អ្វីបាន អាចរកចំណូលអ្វីបានបន្ថែម ដើម្បីកុំអោយចាយលុយអ្នកផ្ទះច្រើនពេក ។
៣. អ្នករចនាក្រាហ្វិច
មួយនេះវាហាក់ពិបាកបន្ថិចសម្រាប់និស្សិតមួយចំនួនដែលនៅចេះតិចតួច តែអ្នកក៏អាចរកចំណូលបានដែរ ហើយប្រសិនបើអ្នកមានដុងខាងនេះហើយ គឺមានលុយចាយច្រើនតែម្ដង ព្រោះមុខជំនាញនេះកម្រមានអ្នកចេះច្រើនណាស់ ណាមួយទីផ្សារស្រុកយើងក៏នៅទូលាយដែរ ដូច្នេះអ្នកមានឪកាសច្រើនដើម្បីវាយលុកទីផ្សារ បានមុនគេ។
សម្រាប់ជំនាញនេះអ្នកអាចក្លាយជា អ្នកកាត់តរូបភាព កាត់វីដេអូ ជាដើមទៅតាមអ្វីដែលអាចធ្វើបាន ព្រោះវាត្រូវការតែកុំព្យូទ័រមួយជាការស្រេច ។
៤. YouTube
YouTube គឺជាទីផ្សាររកលុយធំជាងគេដែលអ្នកអាចធ្វើបានដោយខ្លួនឯង រហូតដល់មនុស្សមួយចំនួនសម្រេចចិត្តឈប់ធ្វើការអោយគេ ហើយស្វែងរកអ្វីដែលថ្មីដើម្បី អាប់ឡោតចូល YouTube ដើម្បីបានលុយទៀតផង ។
តែសម្រាប់យើងនៅជាសិស្សវិញ អ្នកអាចថតពីសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដែលគិតថាល្អ នឹងចែករំលែកទៅអោយគេរាល់គ្នាបានដឹងទៀតនោះ ហើយអាចទាញចំណូលបានតាមរយៈអ្នកចូលមើលរាល់់ថ្ងៃនេះតែម្ដង ។
ជាពិសេសអ្នកនឹងចាំទទួលលុយរាល់ខែប្រសិនបើ អាខោន YouTube របស់អ្នកត្រូវបានទទួលស្គាល់ពីក្រុមហ៊ុន ដែលអនុញ្ញាតអោយអ្នករកលុយបានហើយនោះ ។
តែកុំផ្ដោតទៅលើវាតែមួយមុខ ព្រោះអាចធ្វើអោយអ្នកភ្លេចការសិក្សាបាន ដូច្នេះត្រូវឆ្លៀតធ្វើនៅពេលទំនេរបានហើយ កុំអោយប៉ះពាល់ដល់ម៉ោងរៀនសូត្ររបស់អ្នក ។
គួរបញ្ចាក់ថា របរខាងលើនេះ គឺជាចំណុចមួយតូច ដែលអ្នកគួរដឹងប្រសិនបើអ្នកចង់រកលុយរៀនដោយខ្លួនឯង នឹងការចាយវាយប្រចាំថ្ងៃ តែសូមចាំដែរថា ពេលដែលអ្នកចាប់ផ្ដើមធ្វើវាកុំរំពឹងលើផលចំណេញច្រើនពេក ព្រោះអាចនឹងធ្វើអោយអ្នកធុញទ្រាននៅពេលណាមួយបាន ដូច្នេះ សូមធ្វើវាដោយសប្បាយចិត្ត ជាមួយពេលទំនេរ ទើបជាការល្អ ៕

តើលោកអ្នកត្រូវមានអ្វីខ្លះ ដើម្បីអាចបង្កើតគណនីយូធូប? តើប្រការអ្វីខ្លះដែលអ្នកចាំបាច់ត្រូវប្រកាន់ខ្ជាប់ដើម្បីក្លាយជាម្ចាស់គណនីដ៏ល្អក្នុងយូធូប?

ប្រការចាំបាច់មួយចំនួនដែលអ្នកត្រូវមានដើម្បីក្លាយជាអ្នកប្រើគណនីយូធូបដ៏ល្អ និងមានក្រេដីតខ្លាំងគឺ៖
- អ្នកត្រូវជាមនុស្សដែលមានអាយុមិនក្រោម ១៨ ឆ្នាំ
- ត្រូវមានគណនីជីម៉ែល (Gmail Account)
- ត្រូវមានលេខទូរស័ព្ទដើម្បីធ្វើការបញ្ជាក់ថាពិតជារបស់អ្នក
- ត្រូវមានមានលំនៅស្ថានច្បាស់លាស់មួយដែលអាចឲ្យក្រុមហ៊ុនអាចទាក់ទងបាន
- ត្រូវប្រើឈ្មោះរបស់ខ្លួនពិត។

ជាការពិតមានប្រិយមិត្តភាគច្រើនបានបង្កើតគណនី Gmail ដោយមិនប្រើឈ្មោះពិត និងសូម្បីថ្ងៃខែកំណើតក៏មិនត្រឹមត្រូវាតាមអត្តសញ្ញាណប័ណ្ណរបស់ខ្លួន។ គេមិនដឹងថានឹងមានផលប៉ះពាល់អ្វីខ្លះឡើយ។ តាមពិតបើសិនអ្នកជាអ្នកចូលចិត្តលេងយូធូប និងចង់រកចំណូលតាមអ៊ិនធឺណេត ការប្រើឈ្មោះត្រឹមត្រូវ និងថ្ងៃខែឆ្នាំកំណើតទៀងត្រង់ បូករួមទាំងទីកន្លែងច្បាស់លាស់នឹងជួយឲ្យ ក្រុមហ៊ុនយូធូបងាយជឿជាក់ និងយកធ្វើជាដៃគួរបានយ៉ាងងាយ។

ដូច្នេះ ការបានជាសមាជិកយូធូបដ៏ត្រឹមត្រូវមិនជាការលំបាកធ្វើឡើយ ទាស់តែប្រិយមិត្តខកខាន មិនបានគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។ សូមគោរពតាមគោលការណ៍ខាងលើនេះឲ្យបានខ្ជាប់ខ្ជួនប្រសិនបើលោកអ្នកចង់ក្លាយជាសមាជិកល្អនៃយូធូប និងចង់រកចំណូលបានតាមយូធូបជាដើម។

តើអ្នកដឹងទេថាតើវីដេអូបែបណាដែលលោកអ្នកអាចបញ្ចូលក្នុងយូធូប ហើយអាចរកលុយបានពីវា? មានអ្នកប្រើប្រាស់ភាគច្រើនមានការភ័ណច្រឡំចំពោះរឿងនេះ។ ពួកគាត់យល់ថាឲ្យតែវីដេអូល្អៗគឺដាក់បានហើយ រកចំណូលបានទៀត។ តាមពិតពួកគាត់និយាយត្រូវខ្លះដែរ។ វីដេអូដែលល្អ និងគួរជាទីចាប់អារម្មណ៍របស់មិត្តអ្នកទស្សនាគឺប្រាកដជារកលុយបានច្រើន តែអ្នកអ្វីពួកគាត់យល់ច្រឡំគឺថា ទាល់វីដេអូនោះជាវីដេអូរបស់លោកអ្នកទើបក្រុមហ៊ុនយូធូបអនុញ្ញាតឲ្យរកលុយលើយូធូបាន។ ហើយនៅមានការយល់ច្រឡំជាទៀតដែលលោកអ្នកមិននឹកស្មានដល់។

ដូច្នេះបានជាយើងខ្ញុំសរសេរអត្ថបទនេះឡើង។ វាជាការប្រពៃណាស់ដែលលោកអ្នកមានវីដេអូល្អៗ តែសូមវីដេអូនោះជាកម្មសិទ្ធិផ្ទាល់របស់លោកអ្នក។ លោកអ្នកមិនត្រូវយករបស់អ្នកដទៃមកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនឡើយ។ ក្នុងករណីដែលក្រុមហ៊ុនរកឃើញថាអ្នកយករបស់អ្នកដទៃមកបន្លំ នោះនឹងមានការពិន័យយ៉ាងធ្ងន់ធ្ងរ។

ខាងក្រោមនេះជាលក្ខ័ណ្ឌមួយចំនួនដែលលោកអ្នកត្រូវដឹង និងប្រកាន់ខ្ជាប់បើលោកអ្នកចង់ក្លាយជាអ្នករកលុយបានច្រើន និងយូរអង្វែងជាមួយក្រុមហ៊ុនយូរធូប៖
១. បង្កើតវីដេអូផ្ទាល់ខ្លួន
២. លោកអ្នកមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់វីដេអូនោះ
៣. ត្រូវមានការឆ្នៃប្រឌិតក្នុងវីដេអូរបស់ខ្លួន
៤. មិនបង្ខំ ឬបញ្ចុះបញ្ចូលឲ្យអ្នកដទៃចុចមើល ឬចុចវីដេអូរបស់ខ្លួនដើម្បីបានលុយឆាប់ៗឡើយ
៥. លោកអ្នកមិនអាចបញ្ចូលវីដេអូច្រើនជាង ៥ ក្នងមួយថ្ងៃចូលយូធូបឡើយ (មូលហេតុគឺថា គ្មានអ្នកណាអាចបង្កើតវិដេអូបានយ៉ាងច្រើនក្នុងមួយថ្ងៃឡើយ ៥ វីដេអូគឺវាស្ទើរតែលើសពីសមត្ថភាពរបស់មនុស្សទៅហើយ)។

ជាសរុប សូមចងចាំថាវីដេអូដែលលោកអ្នកអាចដាក់បញ្ចូលក្នុងយូរធូបបាន ហើយអាចរកលុយជាមួយយូធូបបានទាល់តែជាវីដេអូរបស់អ្នក មិនមែនក្លែងរបស់អ្នកដទៃឡើយ។

ប្រិយមិត្តប្រហែលជាអ្នកចូលចិត្តមើលវីដេអូយូធូបដូចខ្ញុំដែរ។ ការស្វែងរកវីដេអូដែលលោកអ្នកចូលចិត្ត និងការចំណាយពេលមើលវីដេអូទាំងនោះនៅលើយូធូបក្នុងរយៈពេលយូរសុទ្ធសឹងតែបង្កើតផលប្រយោជន៍ដល់ក្រុមហ៊ុនយូធូប ក៏ដូចជាអ្នកដែលបានដាក់វីដេអូនោះក្នុងយូធូប។

លោកអ្នកមានចាប់អារម្មណ៍ទេ នៅពេលលោកអ្នកកំពុងតែមើលវីដេអូស្រាប់តែមានផ្ទាំងពាណិជ្ជកម្មផុសឡើង ឬមួយបានផ្សាយនៅក្នុងវីដេអូដែលលោកអ្នកកំពុងមើល។ គ្មានអ្វីចម្លែកទេ ទាំងសុទ្ធសឹងតែជាការផ្សាយពាណិជ្្ជកម្មរបស់ក្រុមហ៊ុនមួយៗដែលសហការជាមួយយូធួប។ គេបានជួលយូធួបឲ្យផ្សាយពាណិជ្ជកម្មរបស់គេ ហើយក្រុមហ៊ុនយូធួបក៏យកពាណិជ្ជកម្មនោះទៅផ្សាយលើវីដេអូដែលមានអ្នកចូលមើលច្រើនខ្លាំង។

ទាំងនេះមានន័យថាបើលោកអ្នកចេះបង្កើតវីដេអូដែលប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ច្រើននោះលោកអ្នកនឹងអាចរកចំណូលបានតាមយូធូបបាន។
សូមអានអត្ថបទបន្តដើម្បីដឹងពីរបៀបដាក់វីដេអូរបស់លោកអ្នកដើម្បីរកលុយជាមួយយូធូប។


សួស្តីប្រិយមិត្តទាំងអស់គ្នា។ ខ្ញុំដឹងថាមានប្រិយមិត្តភាគច្រើនបានដឹងហើយអំពីរបៀបរកលុយតាមអ៊ិនធឺណេត។ ខ្ញុំជឿថាមានប្រិយមិត្តខ្លះអាចរកលុយបានដល់រាប់រយដុល្លាក្នុងមួយថ្ងៃៗទៀតផង។ តែខ្ញុំដឹងថាមានប្រិយមិត្តភាគតិចដែលបានចែករំលែកជំនាញទាំងនេះទៅដល់ប្រិយមិត្តខ្មែរយើង។ ហេតុនេះហើយបានជាខ្ញុំសរសេរប្លុកនេះឡើង ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងតិចតូចដែលមានជួនដល់មិត្តទាំងអស់គ្នា។

សូមមិត្តទាំងអស់គ្នាតាមដានអានទាំងអស់គ្នា ហើយសូមចូលរួមដោយសេរីដើម្បីផ្លាស់ប្តូរយោបល់ ចែករំលែកចំណេះថ្មីៗដើម្បីឲ្យប្រិយមិត្តខ្មែរយើងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់អ៊ិនធឺណេតផង។

សូមអរគុណចំពោះការចូលរួមរបស់ប្រិយមិត្ត!